ពីរដ្ឋធានីវៀងច័ន្ទ៖ នាព្រឹកថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ តាមរយៈ Zoom ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ទទួលបន្ទុកអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស បន្តការពិភាក្សាអំពីការរៀបចំការងារបច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រងលើកិច្ចការរបស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ ដោយពិនិត្យលើពង្រាងនៃលំហូរការងារដែលរៀបចំឡើងដោយក្រុមការងារបច្ចេកទេសឌីជីថល មុននឹងឈានដល់ការចាប់ផ្តើមអភិវឌ្ឍន៍ប្រព័ន្ធ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ផេង សុខលាភ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ប្រធានក្រុមការងារបច្ចេកទេសដើម្បីអភិវឌ្ឍន៍ការងារជម្រុញឌីជីថលូបនីយកម្ម ឯកឧត្តម ជាម សត្យា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ លោក លោកស្រី ប្រធាននាយកដ្ឋានចំណុះផងដែរ។