នៅព្រឹកថ្ងៃសុក្រ ៣ កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្ទៀងផ្ទាត់លិខិតបទដ្ឋានគតិយុត្ត និងឯកសារពិគ្រោះមួយចំនួនដែលត្រូវបានប្រើប្រាស់ជាមូលដ្ឋានក្នុងការរៀបចំសេចក្តីព្រាង«ប្រកាសស្តីពីការទទួលស្គាល់អ្នកបកប្រែភាសាក្នុងវិស័យយុត្តិធម៌»ដែលបានព្រាងរៀបចំដោយនាយកដ្ឋានអ្នកបកប្រែ និងអ្នកជំនាញក្នុងវិស័យច្បាប់ និងយុត្តិធម៌ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ចុងក្រោយជាមួយថ្នាក់ដឹកនាំក្រសួងយុត្តិធម៌។ សមាសភាពចូលរួមប្រជុំរួមមាន លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ ២រូប ប្រធាននាយកដ្ឋាន និងមន្ត្រីនៃនាយកដ្ឋានជំនាញ ។ សេចក្តីព្រាងប្រកាសនេះ មាន៨ជំពូក និង ២៦ ប្រការ៕