ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមបណ្ឌិត ផេង សុខលាភ អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ ដើម្បីបន្តកិច្ចពិភាក្សាស្តីពី “ការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យ របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ”

នាព្រឹក ថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ផេង សុខលាភ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសដើម្បីអនុវត្តការងារជំរុញឌីជីថលលូបនីយកម្មរបស់ក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ ដើម្បីបន្តកិច្ចពិភាក្សាស្តីពី “ការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យ របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ជាម សត្យា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ លោក លោកស្រី ដែលជាមន្ត្រីរាជការទទួលបន្ទុកកិច្ចការថ្កោលទោសផងដែរ។ កិច្ចប្រជុំនេះបានបន្តពិភាក្សាយ៉ាងលម្អិតទៅលើការផ្ទៀងផ្ទាត់ទិន្នន័យមួយចំនួនរបស់កិច្ចការថ្កោលទោស ដើម្បីបង្ហាញនៅលើប្រព័ន្ធនេះផងដែរ។