ប្ដូរភាសា :
ទំព័រដើម
សេចក្ដីជូនដំណឹង
អំពីក្រសួង
បេសកកម្ម មុខងារ និងភារកិច្ច
អំពីឧបនាយករដ្ឋមន្រ្តី
រចនាសម្ព័ន្ធក្រសួង
ឥស្សរជនជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ពីឆ្នាំ១៩៨០ ដល់បច្ចុប្បន្ន
ឧបនាយករដ្ឋមន្ត្រី
សុន្ទរកថា
សេចក្ដីប្រកាសព័ត៌មាន
លិខិតផ្សេងៗ
សកម្មភាព
ជីវប្រវត្តិសង្ខេប
ព័ត៌មាន
ឯកសារច្បាប់និងបទប្បញ្ញត្តិ
សទ្ទានុក្រមពាក្យច្បាប់
អាជ្ញាធរកណ្តាល
បណ្ណាល័យវិស័យយុត្តិធម៌
ស្វែងរកពាក្យគន្លឹះក្នុងច្បាប់និងបទប្បញ្ញត្តិ
វិចិត្រសាល
ទំនាក់ទំនងយើង
ព័ត៌មាន និងព្រឹត្តិការណ៍
ឯកឧត្តម ទឹម ស៊ីផា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងឯកឧត្តម សេង ពុទ្ធី ប្រធាននាយកដ្ឋានកិច្ចការច្បាប់ព្រហ្មទណ្ឌ អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យចុងក្រោយលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ ក្រសួងអធិការកិច្ច
2024-12-19 13:00:00
នាព្រឹកថ្ងៃព្រហស្បតិ៍ ៤ រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ទឹម ស៊ីផា អនុរដ្ឋលេខាធិការ និងឯកឧត្តម សេង ពុទ្ធី ប្រធាននាយកដ្ឋានកិច្ចការច្បាប់ព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ បានចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាបន្តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។ កិច្ចប្រជុំបានពិនិត្យ និងសម្រេចឯកភាពគ្នាលើសេចក្តីព្រាងចុងក្រោយនៃអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ចនេះ ដោយគ្រាន់តែធ្វើការកែសម្រួលនូវខ្លឹមសារមួយចំនួនប៉ុណ្ណោះ។ សេចក្តីព្រាងអនុក្រឹត្យនេះ នឹងត្រូវដាក់សម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅពេលវេលាណាមួយ នាពេលខាងមុខនេះ ដោយពុំមានកិច្ចប្រជុំចង្អៀតអ្វីបន្ថែមទៀតនោះទេ។
ពាក្យស្នើសុំលិខិតថ្កោលទោស