ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញជូនដំណើរគណៈប្រតិភូក្រសួងយុត្តិធម៌នៃសាធារណរដ្ឋប្រជាមានិតចិន

នារសៀល ថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤, ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញជូនដំណើរគណៈប្រតិភូក្រសួងយុត្តិធម៌នៃសាធារណរដ្ឋប្រជាមានិតចិនដែលដឹកនាំដោយឯកឧត្តម Wang Zhenjiang អនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋប្រជាមានិតចិន ធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសវិញ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការប្រកបដោយផ្លែផ្កា រយៈពេល ២ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។