នាព្រឹក ថ្ងៃចន្ទ ១១ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ផេង សុខលាភ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសដើម្បីអនុវត្តការងារជំរុញឌីជីថលូបនីយកម្មរបស់ក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាលើ “ការរៀបចំហេដ្ឋារចនាសម្ព័នឌីជីថលសម្រាប់ក្រសួងយុត្តិធម៌” ដោយមានការចូលរួមពី លោក លោកស្រី ដែលជា អនុប្រធាន សមាជិក សមាជិកានៃក្រុមការងារផងដែរ។ កិច្ចប្រជុំនេះបានពិភាក្សាលើចំនុចសំខាន់ៗមួយចំនួនដូចជា ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ក្រសួងយុត្តិធម៌ ការកសាងធនធានមនុស្សឌីជីថលសម្រាប់ក្រសួងយុត្តិធម៌ នឹងការត្រៀមខ្លួនចាប់យកបរិវត្តកម្មឌីជីថលសម្រាប់ក្រសួងយុត្តិធម៌ផងដែរ។