ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សុន ពិសិដ្ឋ តំណាងក្រសួងយុត្តិធម៌ និង ឯកឧត្តម ឆែម សាវុធ តំណាងក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំបច្ចេកទេសក្រុមលេខាធិការដ្ឋាន នៃគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដើម្បីពិនិត្យលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំអនុគ្រោះទោសក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤

     នៅរសៀលថ្ងៃពុធ ៦រោច ខែអផ្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំក្រសួងយុត្តិធម៌, ឯកឧត្តម សុន ពិសិដ្ឋ តំណាងក្រសួងយុត្តិធម៌ និង ឯកឧត្តម ឆែម សាវុធ តំណាងក្រសួងមហាផ្ទៃជាសហប្រធាន បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសក្រុមលេខាធិការដ្ឋាន នៃគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលអញ្ជីញមកពីក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំអនុគ្រោះទោសក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ និងលើកយោបល់ជូនគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងសម្រេចក្នុងកិច្ចប្រជុំនាពេលឆាប់ៗខាងមុខនេះ។