ទីស្ដីការក្រសួងយុត្តិធម៌ ៖ នៅព្រឹកថ្ងៃទីសុក្រ ១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីដេញថ្លៃវត្ថុតាងដែលសម្រេចរឹបអូសដោយសាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តកណ្ដាល ដែលរៀបចំដោយគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង។ ពិធីនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ព្រមទាំងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផងដែរ។