ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសំណើសុំអញ្ជើញគណៈប្រតិភូក្រសួងយុត្តិធម៌កម្ពុជា ចូលរួមទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងការចូលរួមសន្និសីទច្បាប់លើកទី៣ នៃខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម

     នៅរសៀល ថ្ងៃចន្ទ ១៣ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌  បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើសុំអញ្ជើញគណៈប្រតិភូក្រសួងយុត្តិធម៌កម្ពុជា ចូលរួមទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងការចូលរួមក្នុងសន្និសីទច្បាប់លើកទី៣ នៃខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ និងនាយកដ្ឋានកិច្ចការច្បាប់និងកិច្ចសហប្រតិបត្តិការអាស៊ាន ដើម្បីពិនិត្យនិងពិភាក្សាលើការរៀបចំឯកសារ កិច្ចដំណើរការ និងសិក្សាលើរបៀបវារៈនៃការចូលរួមដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងការចូលរួមសន្និសីទច្បាប់លើកទី៣ នៃខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាមនេះ។