ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ បានចូលរួមថ្លែងសន្ទរកថាបើក នាកិច្ចប្រជុំលើកទី២១ នៃកិច្ចប្រជុំកំពូលស្តីពីពាណិជ្ជកម្មនិងការវិនិយោគអាស៊ាន-ចិន

     នាថ្ងៃពុធទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានចូលរួមថ្លែងសន្ទរកថាបើក នាកិច្ចប្រជុំលើកទី២១ នៃកិច្ចប្រជុំកំពូលស្តីពីពាណិជ្ជកម្មនិងការវិនិយោគអាស៊ាន-ចិន នៅក្រុងNanning នៃខេត្ត​Guangxi ប្រទេសចិន ដោយមានការចូលរួមពីពាណិជ្ជករចិន- អាស៊ាន និងអ្នកជំនាញច្បាប់ពាណិជ្ជកម្មចិន- អាស៊ាន ប្រមាណ២០០នាក់។ ដោយហេតុថា កម្ពុជាទទួលបានការធ្វើពាណិជ្ជកម្មច្រើនពីប្រទេសចិននិងអាស៊ាន ក្រៅពីយន្តការទូទៅមជ្ឈត្តការពាណិជ្ជកម្មចិន-អាស៊ាន ​សន្ទរកថានេះ ផ្តោតអារម្មណ៍លើយន្តការនៃការដោះស្រាយវិវាទពាណិជ្ជកម្មក្រៅប្រព័ន្ធតុលាការនៅកម្ពុជា តាយរយៈមជ្ឈមណ្ឌលជាតិផ្នែកមជ្ឈត្តការ ពាណិជ្ជកម្ម (ម.ជ.ម.) និងជាពិសេសយន្តការដោះស្រាយវិវាទទាំងឡាយ រួមទាំងវិវាទពាណិជ្ជកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ (អ.ដ.ក.)។ ដោយមានកិច្ចសម្របសម្រួលពីក្រសួងយុត្តិធម៌ចិន នាថ្ងៃទីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សន សោភ័ណ អមដោយ ឯកឧត្តម សេង ប៊ុនហ៊ុយ សមាជិកនៃក្រុមប្រឹក្សានីតិកម្មនិងយុត្តិធម៌ បានធ្វើទស្សនកិច្ចនិងផ្លាស់ប្តូរយោបល់ នៅមន្ទីសាការី Nanning Beibuwan និងគណៈ កម្មការមជ្ឈត្តការពាណិជ្ជកម្ម ក្រុងNanning។