នៅទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ៖ នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤, តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌, ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងផ្ដល់យោបល់លើផែនទីបង្ហាញផ្លូវស្តីពីទំនាក់ទំនងកម្ពុជា-បារាំង ក្នុងគោលដៅបង្កើតភាពជាដៃគូយុទ្ធសាស្រ្ត ក្នុងគោលបំណងត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី២ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ នៅសាធារណរដ្ឋបារាំង។