នៅព្រឹកថ្ងៃពុធ ៨ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងវិស័យយុត្តិធម៌ និងឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ បានដឹកនាំក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃវិស័យយុត្តិធម៌ ចូលរួមកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាស្តីពី "កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគាំទ្រដល់កំណែទម្រង់ប្រព័ន្ធយុត្តធម៌ និងវិស័យយុត្តិធម៌" នៅសណ្នាគារ Le Royal។