ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកជំទាវ យ៉េត ម៉ូលីន អញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត សម្តែងព្រះធម៌ទេសនា និងពិធីរាប់បាត្រ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី៥ នៅវត្តសារាវ័ន្តតេជោ

      រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃ​សៅរ៍​ ៤រោច ខែភទ្របទ ឆ្នាំ​រោង ឆស័ក ព.ស.២៥៦៨​ ត្រូវនឹងថ្ងៃទី២១ ខែ​កញ្ញា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកជំទាវ យ៉េត ម៉ូលីន ព្រមទាំងថ្នាក់ដឹកនាំ ទីប្រឹក្សា​ ជំនួយ​ការ​ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតី និងចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី៥​ នៅវត្តសារាវ័ន្តតេជោ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លុះព្រឹកឡើងថ្ងៃ​អាទិត្យ​ ៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨​ ត្រូវនឹងថ្ងៃទី២២​ ខែ​កញ្ញា ឆ្នាំ២០២៤​ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកជំទាវ យ៉េត ម៉ូលីន បានអញ្ជើញនិមន្តព្រះសង្ឃបង្សុកូលឧទ្ទិសកុសល និងរាប់បាត្រប្រគេនព្រះសង្ឃ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ​ ចៅក្រម​ ព្រះរាជអាជ្ញា​ ក្រឡាបញ្ជី​ អាជ្ញាសាលា​ ព្រមទាំងមន្ត្រីរាជការនៃសាលាជម្រះក្តី​ និងអង្គការ​អមសាលាជម្រះក្ដី​ផងដែរ។