នាព្រឹក ថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំជំនួបពិភាក្សាការងារ ដើម្បីពិគ្រោះយោបល់លើ Article IV_Consultation ជាមួយនឹងប្រធានបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំកម្ពុជា (IMF) នៅទីស្តីការក្រសួងយុត្តិធម៌។ ជំនួបនេះពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
- វឌ្ឍនភាពនៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដើម្បីធ្វើឱ្យប្រសើរឡើងនូវនីតិរដ្ឋ
- កិច្ចដំណើរការនីតិកម្មនៃសេចក្តីព្រាងច្បាប់ស្តីពីការការពារបុគ្គលរាយការណ៍ (Whistleblower Protection Draft) និងការប្រកាសទ្រព្យសម្បត្តិ
- ការអនុវត្តកិច្ចសន្យា វិវាទធុរកិច្ច និងការការពារសិទ្ធិលើទ្រព្យសម្បត្តិ
- ការធ្វើឱ្យប្រសើរឡើងនូវកិច្ចដំណើរការជ្រើសរើសចៅក្រម។