នាព្រឹកថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទីព្រឹក ឯកឧត្ដម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសទី១ នៃគណៈកម្មការ ដើម្បីពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ស្ដីពីបទប្បញ្ញត្តិនីតិវិធីពាណិជ្ជកម្ម។ កិច្ចប្រជុំខាងលើក៏មានការចូលរួមពី ឯកឧត្ដមអនុប្រធាន ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាសមាជិកគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម។