សាលប្រជុំនៃទីស្តីការក្រសួងយុត្តិធម៌៖ នាព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤, ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការកិច្ចការក្រឡាបញ្ជី បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការកិច្ចការក្រឡាបញ្ជី ដើម្បីពិនិត្យលក្ខណសម្បត្តិក្រឡាបញ្ជីដែលត្រូវស្នើគ្រឿងឥស្សរិយយស ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកា នៃគណៈកម្មការពិនិត្យលក្ខណសម្បត្តិក្រឡាបញ្ជី មកពីបណ្ដាអង្គភាពគ្រប់សាលាជម្រះក្ដី និងអយ្យការ អមសាលាជម្រះក្តី ដោយបានពិនិត្យ ពិភាក្សានិងផ្ទៀងផ្ទាត់ទៅលើបេក្ខភាពក្រឡាបញ្ជី ស្របទៅតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ជាលទ្ធផលនៃកិច្ចប្រជុំ អង្គប្រជុំសម្រេចជ្រើសរើសបានបេក្ខភាពក្រឡាបញ្ជី ប្រកបដោយបរិយាកាសរីករាយ និងស្និទស្នាល លើសពីការរំពឹងទុក។