នៅថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានផ្តល់បទសម្ភាសន៍លើប្រធានបទ "ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ និង ២០៥០" របស់រាជរដ្ឋាភិបាល ដោយផ្តោតលើ ការកែទម្រង់ប្រព័ន្ធតុលាការ និង ការកែទម្រង់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាពិសេសការបង្កើត បេសកកម្ម គោលដៅ កិច្ចដំណើរការ និង អត្ថប្រយោជន៍ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហៅកាត់ថា អ.ដ.ក. សម្រាប់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។