នារសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ចាប់ពីម៉ោង ២:០០នាទីរសៀល នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាសមាជិកនៃគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា(គ.ប.ក.) បានចូលរួមកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការជាតិ ក្រោមអធិបតីភាព ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, ជាអនុប្រធានអចិន្ត្រៃយ៍នៃគ.ប.ក. និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម និងជាប្រធាន គ.ប.ក.។ កិច្ចប្រជុំលើកទី៤ របស់ គ.ប.ក. នេះ ពិនិត្យនិងពិភាក្សាសេចក្តីព្រាងនៃការគណនាកម្រិតកំណត់នៃការជូន ដំណឹងអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច តាមច្បាប់ស្តីពីការប្រកួតប្រជែង។