នៅព្រឹកថ្ងៃអាទិត្យ ៦ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការនៃគណៈកម្មការធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រនៃក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីកន្លែង និងសម្ភារៈ ដើម្បីត្រៀមរៀបចំធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រ នៅរដ្ឋបាលកណ្តាលក្រសួងយុត្តិធម៌ នៅទីស្តីការក្រសួងយុត្តិធម៌។