ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ទឹម ស៊ីផា អនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីអនាម័យនៃម្ហូបអាហារសម្រាប់មនុស្ស នៅទីស្តីការគណ:រដ្ឋមន្ត្រី

      នាព្រឹកថ្ងៃព្រហស្បតិ៍ ៣ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ទឹម ស៊ីផា អនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ អញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីអនាម័យនៃម្ហូបអាហារសម្រាប់មនុស្ស ក្រោមអធិបតីភាពឯកឧត្តម ឡេង សេង រដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្ត្រី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួង-ស្ថាប័នដែលមានការពាក់ព័ន្ធ។ អង្គប្រជុំអន្តរក្រសួងបានពិនិត្យ ពិភាក្សាគ្នា ដោយសម្រេចបានតែ១មាត្រា គឺមាត្រា១៨ ចាស់នៃសេចក្តីព្រាងអនុក្រឹត្យនេះ។