នាព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានចាត់តាំង ឯកឧត្ដម ម៉ុង មុនីចរិយា សមាជិកគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម ធ្វើជាតំណាងដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសទី១ នៃគណៈកម្មការ ដើម្បីពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ស្ដីពីបទប្បញ្ញត្តិនីតិវិធីពាណិជ្ជកម្ម។ កិច្ចប្រជុំខាងលើក៏មានការចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាសមាជិកគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម។