ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

កិច្ចប្រជុំលើកទី៥២ នៃក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦

 

     រសៀលថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ បានបន្តកិច្ចប្រជុំពិភាក្សាលើកទី៥២ នៃក្រុមការងារបច្ចេកទេសនេះដោយបានធ្វើការពិនិត្យ និងពិភាក្សាចុងក្រោយ លើសៀវភៅមេរៀនគំរូស្តីពីការលែងលះ។ ការពិនិត្យ និងពិភាក្សានេះ ផ្តោតលើការកែសម្រួលផ្នែកខ្លឹមសារ ផ្នែកទម្រង់ រួមជាមួយអក្ខរាវិរុទ្ធ និងឯកសារឧបសម្ព័ន្ធ ដើម្បីសន្និដ្ឋានបិទបញ្ចប់ការតាក់តែងសៀវភៅមេរៀនគំរូទី១ ខាងលើនេះ។