សាលប្រជុំក្រសួងយុត្តធម៌៖ នៅព្រឹកថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤, ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ប្រធានក្រុមការងារបច្ចេកទេសទី១ ទទួលបន្ទុកសិក្សាស្រាវជ្រាវ និងកែសម្រួលលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈអាជ្ញាសាលា បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំលើកទី១៨ ដើម្បីពិនិត្យ និងកែតម្រូវអក្ខរាវិរុទ្ធ ឃ្លាឃ្លោង ក្រោយពីការបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈអាជ្ញាសាលា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកា នៃក្រុមការងារ ព្រមទាំងមន្ត្រីនៃនាយកដ្ឋានអាជ្ញាសាលា និងជំនួយការមួយចំនួន។ កិច្ចប្រជុំបានពិនិត្យយ៉ាងលម្អិតទៅលើមាត្រានីមួយៗដើម្បីទទួលបានភាពពេញលេញ និងសង្គតិភាព៕