នៅព្រឹកថ្ងៃសុក្រ ១១ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការនៃគណៈកម្មការធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រនៃក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រ នៅរដ្ឋបាលកណ្តាលក្រសួងយុត្តិធម៌ ដែលមានការអញ្ជើញចូលរួមពីតំណាងគ្រប់អង្គភាពក្រោមចំណុះក្រសួងយុត្តិធម៌ នៅសាលប្រជុំទីស្តីក្រសួងយុត្តិធម៌។