នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នាទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម ខាន់ វណ្ណៈ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារតាមដាន វាយតម្លៃ និងដោះស្រាយបញ្ហាប្រឈមលើការងារថវិកាក្នុងវិស័យយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្តាលនៃក្រសួងយុត្តិធម៌ និងសាលាជម្រះក្តីជាន់ខ្ពស់។ កិច្ចប្រជុំខាងលើនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមការងារ, ប្រធានអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្តាល និងតំណាងសាលាជម្រះក្តីជាន់ខ្ពស់ ដោយផ្តោតសំខាន់លើរបៀបវារៈ ដូចខាងក្រោម៖ ១.ការអនុវត្តថវិកាត្រីមាសទី៣ ឆ្នាំ២០២៤ ២.ការត្រៀមលក្ខណៈសម្បត្តិ ដើម្បីចូលអនុវត្តថវិកាតាមប្រព័ន្ធ FMIS។