នៅព្រឹកថ្ងៃអង្គារ ៨ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រនៃក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំ ពិនិត្យ និងពិភាក្សា ដើម្បីត្រៀមលក្ខណៈលើការងារធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រជូនមន្រ្តីរាជការនៃក្រសួងយុត្តិធម៌ នៅសាលប្រជុំទីស្តីក្រសួងយុត្តិធម៌។