នាព្រឹកថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សន សោភ័ណ បានចូលរួមសន្និសិទស្តីពីកិច្ចការពារអ្នកប្រើប្រាស់អាស៊ានលើកទី៤ ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងជាប្រធាន គ.ជ.ក.ប. អមជាភ្ញៀវកិត្តិយសដោយ ឯកឧត្តម Satvinder Singh អគ្គលេខាការរងអាស៊ានសម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន និងលោក Loke Shu Meng នាយកប្រតិបត្តិរង ទទួលបន្ទុកផ្នែកច្បាប់និងកិច្ចការពារអ្នកប្រើប្រាស់អាស៊ាន។ ក្នុងសន្និសិទនេះ ក៏មានការ ចូលរួមផងដែរ ពីសំណាក់សមាជិក នៃ គ.ជ.ក.ប. កម្ពុជា, អ្នកជំនាញច្បាប់ការពារអ្នកប្រើប្រាស់នៃបណ្តាប្រទេស អាស៊ានទាំង១០ រួមទាំងប្រទេសទីម័រ ឡេស្តេ ព្រមទាំងអ្នកពាក់ព័ន្ធ សរុបប្រមាណ១៥០នាក់។ សន្និសិទនេះ បានលើកយកប្រធានបទ៤មកជជែកពិភាក្សាគ្នាគឺ៖
១- ទំនាក់ទំនងនៃកិច្ចការពារអ្នកប្រើប្រាស់និង ភាពច្នៃប្រឌិតក្នុងសម័យឌីជីផល និងសេដ្ឋកិច្ចបៃតង,
២- ការប្រើប្រាស់ប្រព័ន្ធឌីជីផលដោយសុវត្ថភាពដើម្បីធានា យុត្តិធម៌សម្រាប់អ្នកប្រើប្រាស់,
៣- ការអប់រំអំពីការប្រើប្រាស់បៃតងប្រកបដោយនិរន្តរភាព និង៤- ចលនាឱ្យ អ្នកប្រើប្រាស់ចូលរួមទាំងអស់គ្នាសម្រាប់សង្គមជាតិ។