ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជួបពិភាក្សាការងារជាមួយលោក SUGANO Naoki នាយករងវិទ្យាស្ថាន UNAFEI ស្តីពីការលើកកម្ពស់ការអនុវត្តយន្តការដោះលែងដោយមានលក្ខខណ្ឌ

     នៅរសៀលថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានជួបពិភាក្សាការងារជាមួយលោក SUGANO Naoki នាយករងវិទ្យាស្ថាន UNAFEI និងគណៈប្រតិភូ ស្តីពីការលើកកម្ពស់ការអនុវត្តយន្តការដោះលែងដោយមានលក្ខខណ្ឌ នៅទីស្តីការក្រសួងយុត្តិធម៌។ ក្នុងកិច្ចជំនួបពិភាក្សានោះ លោក SUGANO Naoki នាយករងវិទ្យាស្ថាន UNAFEI បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងជាមួយក្រសួងយុត្តិធម៌កម្ពុជាក្នុងការអនុវត្តយន្តការដោះលែងដោយមានលក្ខខណ្ឌ ជាពិសេស ឯកឧត្តមបណ្ឌិត គឹម សន្តិភាព និងលោក SUGANO Naoki នាយករងវិទ្យាស្ថាន UNAFEI ក៏បានពិភាក្សា ផ្តល់មតិយោបល់ និងបទពិសោធន៍ទៅវិញទៅមក ស្តីពីការលើកកម្ពស់កិច្ចការនេះ ព្រមទាំងគម្រោងសកម្មភាពថ្មីៗរបស់ UNODC និងកិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងក្រសួងយុត្តិធម៌កម្ពុជា និង UNODC ។