នាព្រឹក ថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ ប្រជុំលើកទី២ ត្រួតពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងពិធីសារបន្ថែមលើសន្ធិសញ្ញាស្ដីពីការជួយគ្នាទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបរទេស ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌។ សេចក្ដីព្រាងពិធីសារបន្ថែមលើសន្ធិសញ្ញាស្ដីពីការជួយគ្នាទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌនេះ ធ្វើឡើងក្នុងគោលបំណង៖
- ពង្រឹងមូលដ្ឋានច្បាប់នៃការផ្ដល់ការជួយគ្នាទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌ
- ធ្វើឱ្យកាន់តែប្រសើរនូវប្រសិទ្ធភាពនៃសកម្មភាពរបស់ភាគីក្នុងការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន តាមរយៈកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។