នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក តំណាងក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាព នៃក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៅសាលប្រជុំនៃទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាព ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាសភាពនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកគ្រប់រូប ដើម្បីពិភាក្សា ផ្តល់មតិយោបល់ និងកំណត់វិធានការច្បាប់ពាក់ព័ន្ធការពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស សំដៅលើកកម្ពស់គុណភាព និងសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅតាមដងផ្លូវសាធារណៈ នៅក្នុងព្រះរាណាជាចក្រកម្ពុជា។