នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្តាល នៃក្រសួងយុត្តិធម៌ ចូលរួមកិច្ចប្រជុំជាមួយគណៈប្រតិភូមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការបើកដំណើរការការងារអធិការកិច្ចហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទ២០២៣ និងឆ្នាំពាក់ព័ន្ធ របស់ក្រសួងយុត្តិធម៌។ កិច្ចប្រជុំខាងលើនេះ ផ្តោតសំខាន់ លើការធ្វើអធិការកិច្ចហិរញ្ញវត្ថុលើរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទ២០២៣ និងឆ្នាំពាក់ព័ន្ធ របស់ក្រសួងយុត្តិធម៌ សំដៅពង្រឹងអភិបាលកិច្ចល្អរបស់ក្រសួង-ស្ថាប័នសាធារណៈ ក្នុងការអនុវត្តចំណូល-ចំណាយថវិកាជាតិ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងគណនេយ្យភាព ស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយអនុលោមតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងបទប្បញ្ញត្តិពាក់ព័ន្ធ ជាធរមាន។