នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្តាល នៃក្រសួងយុត្តិធម៌ ចូលរួមកិច្ចប្រជុំជាមួយគណៈប្រតិភូមកពីអាជ្ញាធរសវនកម្មជាតិ ស្តីពីការបើកដំណើរការការងារសវនកម្ម សម្រាប់ការិយបរិច្ឆេទ២០២៣ និងឆ្នាំពាក់ព័ន្ធ របស់ក្រសួងយុត្តិធម៌។ កិច្ចប្រជុំខាងលើនេះ ផ្តោតសំខាន់ លើការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទ២០២៣ និងឆ្នាំពាក់ព័ន្ធ របស់ក្រសួងយុត្តិធម៌ សំដៅពង្រឹងអភិបាលកិច្ចល្អរបស់ក្រសួង-ស្ថាប័នសាធារណៈ លើការគ្រប់គ្រង ប្រើប្រាស់ថវិកាជាតិ និងធនធានទ្រព្យសម្បត្តិរដ្ឋផ្សេងទៀត ឱ្យស្របទៅតាមច្បាប់ និងបទប្បញ្ញត្តិ ជាធរមាន។