សណ្ឋាគារកាំប៉ូឌីយ៉ាណា៖ នៅព្រឹក ថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នេះ, ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌នៃក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចំពោះកិច្ចដើម្បីពិនិត្យ និងពិភាក្សាបន្តលេីសេចក្តីព្រាងផែនការសកម្មភាពរបស់ក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌។ កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ និងជា សមាជិកក្រុមការងារចំពោះកិច្ចទទួលបន្ទុករៀបចំផែនការយុទ្ធសាស្រ្តរបស់ក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ ព្រមទាំងលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌។