ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំបន្តពិភាក្សាលើការរៀបចំសេចក្តីព្រាងច្បាប់ពាក់ព័ន្ធវិស័យព្រហ្មទណ្ឌ

     ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីបន្តពិភាក្សាលើការរៀបចំសេចក្តីព្រាងច្បាប់ពាក់ព័ន្ធវិស័យព្រហ្មទណ្ឌ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារបច្ចេកទេសរៀបចំ ដែលមានសមាសភាពពីថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ និងចៅក្រម ព្រះរាជអាជ្ញា នៃសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីមួយចំនួនទៀត។