នារសៀលថៃ្ងព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថៃ្ងទី ០១ ខែ សីហា ឆ្នាំ២០២៤, លោកជំទាវ ប៉ែន សុមេធា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដេីម្បីស្រ្តី បានអញ្ជេីញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី ៥៧ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី នៅទីស្តីការក្រសួងកិច្ចការនារី ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី ប្រធាន ក.ជ.ក.ស. និងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី ៥៧ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី កិច្ចប្រជុំនេះរៀបចំឡើងដើម្បី ៖
១.បង្ហាញសមាសភាពនៃសមាជិក សមាជិកាក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក.ជ.ក.ស. ផែ្អកលើព្រះរាជក្រឹត្យថ្មីស្តីពីការបង្កើតក្រុមប្រឹ ក្សាជាតិកម្ពុជាដើម្បីស្រ្តី
២. ពិភាក្សានិងទទួលបានធាតុចូលលើសេចក្តីព្រាងបទបញ្ជាផ្ទៃក្នុងរបស់ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី
៣. បង្ហាញនូវដំណើរការរៀបចំរបាយការណ៍លើកទី៧ របស់កម្ពុជា ស្តីពីការអនុវត្តអនុសញ្ញាCEDAW ផែ្អកលើរបាយការណ៍វឌ្ឍនភាពរបស់ ក្រសួង ស្ថាប័ន លើផែនការសកម្មភាពនៃសេចក្តីសង្កេតសន្និដ្ឋាន៥៧ចំណុច (២០២០-២០២៣) របស់គណៈកម្មាធិការ CEDAW នៃអង្គការសហប្រជាជាតិ ។
កិច្ចប្រជុំនេះ បានរៀបចំឡើងនៅទីស្តីការក្រសួងកិច្ចការនារី ដែលមានសមាសភាពចូលរួម៖ លោកជំទាវប្រធាន អនុប្រធាន លោកជំទាវ ឯកឧត្តមសមាជិក សមាជិកា ក.ជ.ក.ស. ចំនួនសរុប ៣៥រូប អមដោយមន្ត្រីបច្ចេកទេសអន្តរក្រសួង និងមន្រ្តីអគ្គលេខាធិការដ្ឋាន ក.ជ.ក.ស. សរុបអ្នកចូលរួមទាំងអស់ចំនួន៧៨រូប ស្ត្រី៦២រូប។