នៅព្រឹកថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤, ឯកឧត្តម អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសហប្រធាននៃគណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ( គ.ត.ម.) បានដឹកនាំក្រុមការងារនៃក្រសួងយុត្តិធម៌ ចុះធ្វើអធិការកិច្ចនៅសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ។ ការចុះធ្វើអធិការកិច្ចនេះ មានការចូលរួមសហការពី ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ ឯកឧត្តមអគ្គព្រះរាជអាជ្ញា ឯកឧត្តមអគ្គលេខាធិការដ្ឋាន និងចៅក្រមនៃសាលាឧទ្ធរណ៍។