នាព្រឹកថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខជាមួយ ក្រុមគ្រួសារសពលោកវរសេនីយ៍ទោ ស៊ុន ផល្លា និងសពលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ផ្នែកហោះហើរ កងហោះហើរ កង្ហោះឧទ្ធម្ភាគចក្រ បញ្ជាការដ្ឋានកងទ័ពជើងអាកាស ជាអាកាសយានិកនៃកងទ័ពជើងអាកាសដែលពលីក្នុងឧបទ្ទវហេតុ ធ្លាក់ឧទ្ធម្ភាគចក្រនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ខេត្តពោធិ៍សាត់ នៅមូលដ្ឋានកងទ័ពជើងអាកាស ពោធិ៍ចិនតុង រាជធានីភ្នំពេញ។