ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ប្រធានគណៈកម្មការរៀបចំដំណើរការតុលាការការងារ បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំស្ដីពីកិច្ចពិភាក្សា សិក្សា និងស្រាវជ្រាវលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីធ្វើសេចក្ដីព្រាងច្បាប់បង្កើតតុលាការការងារ (លើកទី២)

     សាលប្រជុំក្រសួងយុត្តធម៌៖ នៅរសៀលថ្ងៃអង្គារ ១០ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៤, ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ប្រធានគណៈកម្មការរៀបចំដំណើរការតុលាការការងារ បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំលើកទី២ ស្ដីពីកិច្ចពិភាក្សា សិក្សា និងស្រាវជ្រាវលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីធ្វើសេចក្ដីព្រាងច្បាប់បង្កើតតុលាការការងារ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកា នៃក្រុមការងារ។ កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាគ្នាយ៉ាងផុសផុល ដោយ សរុបជាលទ្ធផលនៃកិច្ចប្រជុំ ឯកឧត្ដមប្រធានបានកំណត់ និងដាក់ចេញនូវគោលដៅសម្រាប់ កំណត់ចេញនូវមាតិការ នៃសេចក្តីព្រៀងច្បាប់និងជាបន្តបន្ទាប់ ដោយព្យាយាមបញ្ចប់កិច្ចការទាំងស្រុងនៅក្នុងដំណាច់ឆ្នាំ២០២៤ បើមិនមានអ្វីប្រែប្រួល។ ជាចុងបញ្ចប់ ក្រុមការងារបានបញ្ចប់កិច្ចប្រជុំប្រកបដោយភាពស្និតស្នាល និងទទួលបានលទ្ធផលល្អប្រសើរ៕