នាព្រឹកថ្ងៃអង្គារ ១០រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំង ផលិតផល ក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យដល់សុខភាពនិងសុវត្ថភាពសង្គម(គ.ប.ផ.ក.) បានចូលរួម ប្រជុំលើរបាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំដើម្បីផ្តល់ធាតុចូលសម្រាប់សេចក្តីព្រាងប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់លេខាធិការដ្ឋាននៃ គ.ប.ផ.ក. និងការចាត់បញ្ជូនមន្រ្តីពីក្រសួងស្ថាប័នពាក់ព័ន្ធឱ្យកបម្រើការងារនៅក្នុងលេខាធិការដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគ.ប.ផ.ក.។