ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម​ ឡុង​ នរិន្ទ​​ បានអញ្ជេីញ​ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដេីម្បី​ពិនិត្យ​វឌ្ឍនភាព​​ការងារ​របស់ក្រុមការងារ​បច្ចេកទេសទទួលបន្ទុកលេី​សំណុំរឿង​រដ្ឋប្បវេណី​ នៃ​គ.ត.ម.

     នាព្រឹក ថ្ងៃអង្គារ​ ១០រោច​ ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី៣០​ ​ខែកក្កដា ឆ្នាំ២០២៤, ឯកឧត្តម​ ឡុង​ នរិន្ទ​ រដ្ឋលេខាធិការក្រសួងយុត្តិធម៌​ និងជាសហប្រធាន​គណៈកម្មការដឹកនាំ​ និង​អនុវត្ត​យុទ្ធនាការ​ត្រួតពិនិត្យ​ និងដោះស្រាយ​ភាពមិនប្រក្រតីនៅតាមតុលាការ​ (​ គ.ត.ម.)​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដេីម្បី​ពិនិត្យ​វឌ្ឍនភាព​​ការងារ​ និងពិនិត្យសំណុំរឿងនានាដែលបានប្តឹងចូលមកយុទ្ធនាការ​ត្រួតពិនិត្យ​ និងដោះស្រាយ​ភាពមិនប្រក្រតីនៅតាមតុលាការ​ ផ្នែករដ្ឋប្បវេណី។​ កិច្ចប្រជុំផ្ទៃក្នុងនេះមានការ​អញ្ជើញ​ចូលរួមពី ឯកឧត្ដម លោកជំទាវ​ លោក លោកស្រី​ នៃក្រុមការងារ​បច្ចេកទេសទទួលបន្ទុកលេី​សំណុំរឿង​រដ្ឋប្បវេណី​ នៃ​គ.ត.ម.​។