នៅថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង បញ្ចស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នាពេលព្រឹនៅស្នាក់ការសារព័ត៌មានកម្ពុជាថ្មី និង ពេលរសៀលនៅស្ថានីយ៍ទូរទស្សន៍ BTV ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សា លើប្រធានបទស្តីពី “សេរីភាពក្នុងការបញ្ចេញមតិ និងការអនុវត្តច្បាប់ ក្នុងសង្គមប្រជាធិបតេយ្យ” របស់សារព័ត៌មានកម្ពុជាថ្មី និងស្ថានីយ៍ទូរទស្សន៍ BTV ។ កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងដេីម្បីចែករំលែកចំណេះដឹងអំពីការគោរពនិងអនុវត្តសិទ្ធិសរីភាពក្នុងការបញ្ចេញមតិ ឱ្យបានត្រឹមត្រូវ ក្នុងក្របខណ្ឌច្បាប់ នៅក្នុងសង្គមប្រជាធិបតេយ្យ នីតិរដ្ឋ និង ការចាត់វិធានការច្បាប់នាពេលថ្មីៗនេះ នៅកម្ពុជា ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលជាអំពើល្មើស និងនាំឱ្យមានការប្រឈមមុខនឹងផ្លូវច្បាប់។