នាថ្ងៃព្រហស្បតិ៍ និង សុក្រ ៥ និង ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ និង ២៦ ខែកក្កដា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធ ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ អមដោយឯកឧត្តមបណ្ឌិត ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ បានចូលរួមក្នុងព្រឹត្តិការណ៍រំលឹកខួបលើកទី១២៥ ឆ្នាំ នៃតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ និងវេទិកាអ្នកប្រឹក្សាផ្នែកច្បាប់ នៅថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី ។ កិច្ចប្រជុំទាំងពីរនេះ មានការចូលរួមពីគណៈប្រតិភូចំនួន ២២ ប្រទេស, អគ្គលេខាធិការ UNCITRAL, ICSID, តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA- Permanent Court of Arbitration), Singapore International Mediation Center, Singapore Mediation Center, អ្នកជំនាញ, មជ្ឍត្តករ, មេធាវី និង សន្ធានការី ពីបណ្តាប្រទេសផ្សេងៗ ព្រមទាំងអង្គការក្នុងតំបន់ និងអន្តរជាតិផ្សេងៗពាក់ព័ន្ធការដោះស្រាយវិវាទអន្តរជាតិ ជាពិសេស ការដោះស្រាយវិវាទរវាងរដ្ឋ និងអ្នកវិនិយោគ (Investor-State Dispute Settlement -ISDS) ដើម្បីជួបពិភាក្សាផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ បញ្ហាប្រឈម និងនាវានុវត្តន៍ នៃការដោះស្រាយវិវាទអន្តរជាតិរបស់ PCA ក្នុងរយៈពេល ១២៥ឆ្នាំ និងយន្តការដោះស្រាយវិវាទអន្តរជាតិ ជាពិសេសវិវាទរវាងរដ្ឋ និងអ្នកវិនិយោគ (ISDS)។