បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ នៅថ្ងៃព្រហស្បតិ៍-សុក្រ ៥-៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៤ ដោយបានទទួលការចាត់តាំងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំការរៀបចំវិញ្ញាសារ និងកិច្ចដំណើរការនៃការប្រឡងបញ្ចប់វគ្គបណ្តុះបណ្តាលរបស់សិស្សចៅក្រមផ្ទៃក្នុង ជំនាន់ទី២ ដែលមានចំនួនសរុប ១៥នាក់។ ការប្រឡងបញ្ចប់វគ្គបណ្តុះបណ្តាលសម្រាប់សិស្សចៅក្រមផ្ទៃក្នុង ជំនាន់ទី២ នេះ គឺ ត្រូវបានធ្វើឡើងស្របតាមប្រកាសលេខ ០៦៤ កយ.ប្រក/២៣ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការបណ្តុះបណ្តាលរបស់សិស្សចៅក្រមផ្ទៃក្នុង។