នារសៀលថ្ងៃព្រហស្បត្តិ ៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២៤ ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង ឯកឧត្តម តាំង ទ្រី នាយករងខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចូលកិច្ចប្រជុំស្តីពីកម្មវិធីអភិវឌ្ឍន៍ វិស័យពាណិជ្ជកម្ម និងការប្រកួតប្រជែង- អនុកម្មវិធីទី២ នៃការផ្តល់ហិរញ្ញប្បទានរបស់ រាជរដ្ឋាភិបាលនិង ធនាគារអភិវឌ្ឍន៍អាសុី (ADB) នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ អង្គប្រជុំបានពិភាក្សាកម្មវិធីអភិវឌ្ឍន៍ វិស័យពាណិជ្ជកម្ម និងការប្រកួតប្រជែងរបស់ក្រសួងជាច្រើន រួមទាំងកម្មវិធីរបស់ក្រសួងយុត្តិធម៌។ ទាក់ទងនឹងក្រសួងយុតុ្តិធម៌ អង្គប្រជុំបានពិភាក្សានិងសម្រេចលើពេលវេលានៃការអនុវត្តន៍កម្មវិធីហិរញ្ញាប្បទាននៃអនុកម្មវិធីទី២និងទី៣នៃការបង្កើតតុលាការពាណិជ្ជកម្មនិងការបណ្តុះបណ្តាលចៅក្រមពាណិជ្ជកម្ម។