នាព្រឹកថ្ងៃពុធ ៤រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៨:៤៥នាទីព្រឹក ឯកឧត្ដម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយក្រុមការងាររបស់ Mr. Sion Morton, Senior Economist (Public Finance), ADB ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងគម្រោង CAM 55255-003: Trade and Competitiveness Program អនុកម្មវិធីទី២ (T&C SP2) របស់ ADB។ កិច្ចពិភាក្សាខាងលើក៏មានការចូលរួមពី ឯកឧត្តមអនុប្រធាន ឯកឧត្ដម សមាជិកគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម និងតំណាងធនាគារអភិវឌ្ឍន៏អាស៊ី(ADB) ដែលបានចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធហ៊្សូម ប្រមាណចំនួន ២២នាក់។