សាលប្រជុំក្រសួងយុត្តធម៌៖ នៅព្រឹក ថ្ងៃពុធ ១២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤, ឯកឧត្ដម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ប្រធានក្រុមការងារបច្ចេកទេសទី១ បានចាត់តាំង ឯកឧត្តម ឡុង គឹមឃន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អនុប្រធានក្រុមការងារបច្ចេកទេសទី១ ទទួលបន្ទុកសិក្សា ស្រាវជ្រាវ និងកែសម្រួលលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈអាជ្ញាសាលា លើកទី៧ ដោយមានការចូលរួមពីលោកជំទាវអនុរដ្ឋលេខាធិការ និងឯកឧត្តម លោក លោកស្រី ដែលជាសមាជិក សមាជិកា នៃក្រុមការងារ ព្រមទាំងមន្ត្រីនៃនាយកដ្ឋានអាជ្ញាសាលា។ ជាលទ្ធផល អង្គប្រជុំបានពិនិត្យចំនួន ៦មាត្រា បន្ថែមលើសេចក្តីព្រាងច្បាប់នេះ៕