នៅព្រឹកថ្ងៃពុធ ១២ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារបច្ចេកទេស និងមន្រ្តីជំនាញពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំពិភាក្សាលើរបាយការណ៍វឌ្ឍនភាព និងការបំពេញតារាងឧបសម្ព័ន្ធស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងយុត្តិធម៌ ជាមួយក្រសួងមុខងារសាធារណៈ ដែលដឹកនាំដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំនៃក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ នៅសាលប្រជុំ "តេជោសន្តិភាព" នៃអគារគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។