នៅព្រឹកថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ គណៈប្រតិភូនៃក្រសួងយុត្តិធម៌ដែលដឹកនាំដោយ ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងឯកឧត្ដម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាលនិងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី និងគណៈប្រតិភូនៃគណ:កម្មការសហប្រតិបត្តិការសារការីអន្តរជាតិ (CCNI) នៃសហភាពអន្តរជាតិនៃសារការីឡាតាំង (UINL) ដឹកនាំដោយលោកសារការី Michiel VAN SEGGELEN សារការីនៃប្រទេសបារាំង និងជាអនុប្រធាននៃគណ:កម្មការសហប្រតិបត្តិការសារការីអន្តរជាតិ បានជួបពិភាក្សាជាមួយសាលាដំបូងរាជធានីភ្នំពេញ ដែលដឹកនាំដោយឯកឧត្ដម ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ព្រមទាំងចៅក្រម និងមន្រ្តីតុលាការផងដែរ។ ជំនួបពិភាក្សានេះ ផ្តោតលើការផ្លាស់ប្តូរអំពីការអនុវត្តវិជ្ជាជីវ:សារការីនៅប្រទេសបារាំង អ៊ីតាលី អេស៉្បាញ អាល្លឺម៉ង់ នីហ្សេរីយ៉ា កូតឌីវ័រ និងនៅប្រទេសកម្ពុជា។