នៅព្រឹកថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤, លោកជំទាវ សុង ឆវ័ន្ត អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធាននៃគណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ( គ.ត.ម.) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យ និងដោះស្រាយលើបណ្ដឹងដែលមានភាពស្មុគស្មាញ និងពិនិត្យលើវឌ្ឍនភាពការងាររបស់ក្រុមការងារបច្ចេកទេសសំណុំរឿងព្រហ្មទណ្ឌ នៃគ.ត.ម.។