នាព្រឹក ថ្ងៃអង្គារ ៤រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤, ឯកឧត្តម សុន ពិសិដ្ឋ និងលោកជំទាវ អ៉ឹង រីណា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ( គ.ត.ម.) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារបច្ចេកទេសសំណុំរឿងរដ្ឋប្បវេណី នៃគ.ត.ម.។